ទឹកទន្លេចៅប្រាយ៉ា ប្រទេសថៃ កំពុងហក់ឡើង និងជន់លិចតំបន់ផ្លូវក្រោម
បរទេស៖ តំបន់ផ្លូវ Rama 5 ខាងសងខាង Bang Si Muang កំពុងមានវិបត្តិ បន្ទាប់ពីទឹកទន្លេបានហៀរ និងជន់លិចផ្លូវដល់ជម្រៅជាង ៥០ សង់ទីម៉ែត្រ។ នគរបាលចរាចរណ៍ព្រមានរថយន្តធុនតូច និងរថយន្តអគ្គិសនីកុំឲ្យឆ្លងកាត់ ដោយណែនាំឲ្យធ្វើផ្លូវវាងបណ្តោះអាសន្ន។ នេះបើតាមសារព័ត៌មាន Khaosod English។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានការបង្ហូរទឹកជាបន្ទាន់របស់នាយកដ្ឋានធារាសាស្ត្រ មកបណ្តាខេត្តនៅចុងបញ្ចប់នៃខ្សែនេះ បានរងផលប៉ះពាល់ដោយកម្ពស់ទឹកកើនឡើង។
ព្រឹកនេះ ទឹកពីទន្លេចៅប្រាយ៉ា ត្រូវបានគេរកឃើញថា បានហក់ និងជន់លិចតំបន់ផ្លូវក្រោមចំណុច U-turn ក្រោមស្ពាន Rama 5 ខាង Bang Si Muang ស្ថិតក្នុងឃុំ Bang Phai ស្រុក Muang ខេត្ត Nonthaburi ។ ទាំងផ្លូវចូល និងផ្លូវចេញ ជាពិសេសផ្លូវសេវា (ឬផ្លូវស្របគ្នា) ទាំងសងខាងត្រូវបានប៉ះពាល់។ ទឹកដែលឈរលើផ្ទៃផ្លូវមានកម្ពស់ជាង ៥០សង់ទីម៉ែត្រ ហើយនៅកន្លែងខ្លះមានកម្ពស់ជាង ៦០សង់ទីម៉ែត្រ ដែលធ្វើឲ្យរថយន្តតូច និងម៉ូតូមិនអាចធ្វើដំណើរបាន។
ប្រែប្រួលៈ ណៃ តុលា
