អភិបាលស្រុកបាកាន អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន៣ គ្រួសារនៅឃុំស្នាមព្រះ ស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ នៅក្នុងភូមិកំពែងស្វាយ និងភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕




ប្រភព៖ រដ្ឋបាលស្រុកបាកាន|ដោយ៖ ធឿន/ដើមអម្ពិល
