ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ផ្អាកដំណើរការ បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន និងសមាជិកអឺរ៉ុប

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការបិទរដ្ឋាភិបាល សហរដ្ឋអាមេរិកបានពន្យារពេល ការនាំចេញអាវុធជាង៥ពាន់លានដុល្លារ ហើយទៅកាន់សមាជិកណាតូអឺរ៉ុប និងការបញ្ជូនជាបន្តបន្ទាប់ ទៅកាន់អ៊ុយក្រែន។

ការប្រឈមមុខដាក់គ្នា ផ្នែកថវិការវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភាបានអូសទាញការបិទទ្វារអស់រយៈពេល៤០ថ្ងៃ មកហើយហើយ ដែលធ្វើឱ្យវាក្លាយជារយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ។

ប្រភពដដែលបានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា ៖ នេះពិតជាធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង និងឧស្សាហកម្មអាមេរិក ក្នុងការផ្តល់នូវសមត្ថភាពសំខាន់ៗ ជាច្រើននៅបរទេស ។

ក្នុងនោះការនាំចេញ អាវុធជាង៥ន់លានដុល្លារ រួមទាំងមីស៊ីលបាញ់ចេញពីអាកាសទៅអាកាស AMRAAM HIMARS និងអាវុធផ្សេងទៀត សម្រាប់សមាជិកណាតូអឺរ៉ុប ត្រូវបានរងផលប៉ះពាល់ដូចគ្នាផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រភព មិនបានបញ្ជាក់ពីគោលដៅចុងក្រោយ នៃអាវុធនោះទេ ប៉ុន្តែការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសណាតូជារឿយៗ គឺត្រូវបានផ្ទេរទៅដល់ដៃអ៊ុយក្រែន ចុងក្រោយគេបំផុត ៕

ប្រែសម្រួល៖ស៊ុនលី

To Top