ព័ត៌មានជាតិ

ករណីសត្វក្រពើរួចចេញពីអាងចិញ្ចឹម ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីសត្វក្រពើរួចចេញពីអាងចិញ្ចឹមមួយកន្លែង ដែលគេស្គាល់ថាជាអាងចិញ្ចឹមរបស់ លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាមការឱ្យដឹងពីម្ចាស់អាងចិញ្ចឹមសត្វក្រពើ មានចំនួនសរុប ៧៣ក្បាល បានរួចចេញពីអាងចំនួន ៣០ក្បាល។មកដល់ពេលនេះចាប់យកវិញចំនួន ២៦ក្បាល នៅសល់ចំនួន ៤ក្បាលទៀត។

បច្ចុប្បន្នក្រុមការងារមន្ត្រីមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់ត្រលប់យកមកវិញ។ ដើម្បីជៀសវាងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិសាស្ត្រខាងលើ។ ជាពិសេសឱ្យមានការប្រុងប្រយ័ត្ន នឹងមិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ ដែលកំពុងស្វែងរក។

រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top