ព័ត៌មានជាតិ

ប្រអប់សំបុត្រដើមអម្ពិល៖ ម្ចាស់ជញ្ជីងដំឡូងប្រើរថយន្តលើសទំងន់ កំពុងស្វះស្វែង រកអ្នកជួយ!

ប្រអប់សំបុត្រដែលដើមអម្ពិលទទួលបាននៅព្រឹកនេះ បញ្ជាក់មកថា បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ស្រែព្រះនិងស្រែខ្ទុម កាលពីម្សិលមិញ និងបានហាមប្រាមដាច់ខាត មិនអោយរថយន្តលើសទំងន់ប្រើប្រាស់ផ្លូវនេះ។

ម្ចាស់ជញ្ជីង១ ដែលអាជ្ញាធរបានអប់រំ នោះកំពុងស្វះស្វែង រកច្រកចេញ ដោយទី១យកដំឡូងចេញមកក្រៅតាមរយៈគោយន្តឆ្នៃ ទី២សន្យាបីថ្ងៃ រត់ការជួបអ្នកធំៗក្នុងខេត្ត ដើម្បីបានយករថយន្តវេអងចូលដឹកបានដូចដើម។

ចាំមើល មាននណាហ៊ានចេញមុខជួយបុគ្គលនោះ…បើជួយមែន ស្មើនិងដូចជួយបំផ្លាញសម្បត្តិរដ្ឋ អីចឹង!

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top