ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនផ្ញើសារអបអរសាទរ ចំពោះការបើកសិក្ខាសាលាស្តីពីទ្រឹស្តីបក្សទាំងពីរចិននិងវៀតណាមលើកទី២០

ថ្ងៃទី១២ ខែវិច្ឆិកា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរចំពោះការបើកសិក្ខាសាលាស្តីពីទ្រឹស្តីបក្សទាំងពីរចិននិងវៀតណាមលើកទី២០។

ថ្លែងក្នុងសារលិខិត លោកស៊ី ជីនភីងបានសង្កត់ធ្ងន់ថា សិក្ខាសាលាស្តីពីទ្រឹស្តីបក្ស ទាំងពីរចិននិងវៀតណាមគឺជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនានិងការផ្លាស់ប្តូរនៃគណបក្សទាំងពីរចិននិងវៀតណាម ដែលបានដើរតួនាទីវិជ្ជមានក្នុងការពង្រឹងចំណងមិត្តភាពនិងទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញគំនិតឯកភាពរួម និងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម។

សង្ឃឹមថា ភាគីទាំងពីរចិននិងវៀតណាមមិនបំភ្លេចគោលបំណងដើម ប្រកាន់ខ្ជាប់ប្រពៃណីនិងនវានុវត្តន៍ បន្តពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាស្តីពីបទពិសោធអភិបាលកិច្ចជាតិ ព្រមទាំងធ្វើការស្រាវជ្រាវពីទ្រឹស្តីនិងការផ្លាស់ប្តូរពីវិជ្ជាជំនាញ ដើម្បីរួមគ្នាធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងពីក្រឹត្យក្រុមស្តីពីការកាន់អំណាចនៃបក្សកុម្មុយនីស្ត ក៏ដូចជាក្រឹត្យក្រុមនៃការកសាងសង្គមនិយម និងក្រឹត្យក្រុមនៃការអភិវឌ្ឍនៃសង្គមមនុស្សជាតិ ដើម្បីផ្តល់ការគាំទ្រដល់បុព្វហេតុកសាងសង្គមនិយមរៀងៗខ្លួននៃប្រទេសទាំងពីរចិននិងរៀតណាម និងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងវៀតណាម ក៏ដូចជារួមចំណែកចំពោះបុព្វហេតុដ៏ឧដុង្គឧត្តមនៃការអភិវឌ្ឍនិងសន្តិភាពរបស់មនុសជាតិផងដែរ៕

To Top