ព័ត៌មានអន្តរជាតិ

«ខ្ញុំជាជនជាតិចិនដ៏មានមោទនភាព!» ភាពយន្តឯកសារស៊េរី «ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប ៨០ ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ» ទួទលបានការគាំទ្រពីសំណាក់ជនរួមជាតិតៃវ៉ាន់​ជាច្រើន

ដើម្បីរំលឹកខួបលើកទី៨០ នៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់មកវិញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់ផ្សាយភាពយន្តឯកសារចំនួនប្រាំភាគស៊េរី​​«ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប៨០ ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ»។

អ្នកយកព័ត៌មាន CMG បានយកបទសម្ភាសន៍ជាមួយក្រុមគ្រួសារនិង​សាច់ញាតិរបស់វីរបុរសដែលពលីជីវិតក្នុងសង្គ្រាមប្រឆាំងជប៉ុន និងបញ្ញវន្តរាប់សិបនាក់ ​ ដោយចាក់ផ្សាយជាលើកដំបូងនូវវីដេអូប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ និងសុចរិតភាពជាតិរបស់ជនរួមជាតិតៃវ៉ាន់ ដែលមិនខ្លាចការពលីជីវិត ប្រឆាំងនឹងការឈ្លានពានពីបរទេស និងការពារមាតុភូមិរបស់ខ្លួន។ បន្ទាប់ពីការចាក់ផ្សាយ ភាពយន្តឯកសារស៊េរីនេះ​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន​ក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាង​ទូលំទូលាយនៅក្នុងសង្គមតៃវ៉ាន់។

ជនរួមជាតិតៃវ៉ាន់ជាច្រើនបានប្រាប់អ្នកយកព័ត៌មានថា ភាពយន្តឯកសារស៊េរីនេះបានប្រើឯកសារប្រវត្តិសាស្រ្តពិតមកច្រានចោលយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីខុសឆ្គង ដូចជាថា «ស្ថានភាពរបស់តៃវ៉ាន់មិនទាន់កំណត់នោះឡើយ» ​។

អ្នកលេងអ៊ីនធឺណិតតៃវ៉ាន់ជាច្រើនបានអំពាវនាវឱ្យដាក់បញ្ចូលខ្លឹមសារពិតដែលបង្ហាញនៅក្នុងភាពយន្តឯកសារទាំងនេះទៅក្នុងសៀវភៅរៀន។ អ្នកលេងអ៊ីនធឺណិតខ្លះថែមទាំងបាន​ខមិនថា «ខ្ញុំជាជនជាតិចិនដ៏មានមោទនភាព»។

To Top