ព័ត៌មានអន្តរជាតិ

IMF រំពឹងថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ នឹងថយចុះនៅក្នុងត្រីមាសទី៤

វ៉ាស៊ីនតោន៖​ អ្នកនាំពាក្យ IMF ម្នាក់បានឧ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងថយចុះនៅក្នុងត្រីមាសទី៤​ ពីការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន​ ១.៩ភាគរយ ប៉ុន្តែខ្វះទិន្នន័យ​ ដើម្បីវាយតម្លៃវាដោយសារតែការបិទរដ្ឋាភិបាលសហព័ន្ធ។

អ្នកនាំពាក្យលោកស្រី Julie Kozack បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការខ្វះទិន្នន័យសេដ្ឋកិច្ចត្រឹមត្រូវដោយសារតែការបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល ៤៣ថ្ងៃបានធ្វើឱ្យស្មុគស្មាញដល់សមត្ថភាពរបស់ IMF ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

លោកស្រី​ Kozack បានលេីកឡេីងថា “សេដ្ឋកិច្ចសហរដ្ឋអាមេរិក​ បានបង្ហាញថាមានភាពធន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះយើងឃើញភាពតានតឹងចាប់ផ្តើមកើនឡើង​ តម្រូវការក្នុងស្រុកកំពុងមានកម្រិតមធ្យម ហើយកំណើនការងារកំពុងថយចុះ”។

ការរួមបញ្ចូលគ្នានៃលំហូរចូលអន្តោប្រវេសន៍ដែលកំពុងថយចុះ ពន្ធគយ និងភាពមិនប្រាកដប្រជានៃគោលនយោបាយកាន់តែទូលំទូលាយបានជះឥទ្ធិពលដល់សកម្មភាព”។

ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះទំនងជានឹងត្រូវបានបញ្ច្រាស់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ យោងតាម ​​IMF អតិផរណារបស់សហរដ្ឋអាមេរិក​ កំពុងឆ្ពោះទៅរកគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ប៉ុន្តែពន្ធគយបានបង្កើនហានិភ័យនៃការកើនឡើង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top