ព័ត៌មានអន្តរជាតិ

លោក He Lifeng ជួបពិភាក្សាការងារជាមួយអ្នកទទួលខុសត្រូវ នៃគណៈកម្មាធិការជាំតិស្តីពីប្រទេសនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន

លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Greenberg អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនិងលោក Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។

លោក He Lifeng បានថ្លែងថា ចិននិងសហរដ្ឋអាមេរិកមានលំហសហប្រតិបត្តការយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ចិននិងសហរដ្ឋអាមេរិកគួរតែដើរស្របតាមទិសដៅតែមួយ រួមគ្នាគាំពារឱ្យបានល្អនិងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម និងសមិទ្ធផលសំខាន់ៗនៃកិច្ចជំនួបប្រមុខរដ្ឋទាំងពីរនៅក្រុងប៊ូសាន បង្កើនកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង់ការខ្វែងគំនិត ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអភិវឌ្ឍដោយនឹងនរ រំពឹងថាគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចរួមចំណែកថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងសហរដ្ឋអាមេរិក ។ លោកHe Lifeng ក៏បានអធិប្បាយពីស្ថានការណ៍ពាក់ព័ន្ធនឹងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ផងដែរ។

ជាការឆ្លើយតប ភាគីសហរដ្ឋអាមេរិកបានថ្លែងថា ការដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានភាពនឹងនរគឺមានសារៈសំខាន់ណាស់ យើងរីករាយដើរតួនាទីជាស្ពានដើម្បីធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិន៕

To Top