ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ហ្វាំងឡង់ ដែលជាសមាជិកអង្គការណាតូ ចោទ​ចិន​ថា​ ផ្តល់​ហិរញ្ញប្បទាន ​យ៉ាង​ច្រើន​ដល់​រុស្ស៊ី

បរទេស៖ ប្រទេសហ្វាំងឡង់ ដែលជាសមាជិកអង្គការណាតូ បានចោទប្រទេសចិនថាបានគាំទ្ររុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ហើយបានពិពណ៌នា អំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ របស់ប្រទេសទាំងពីរថា ជាបញ្ហាប្រឈម ដែលកំពុងកើនឡើងសម្រាប់ណាតូ ។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេ ធម្តងហើយម្តងទៀត នូវការចោទប្រកាន់បែបនេះ ដោយទទូចថា ពាណិជ្ជកម្មរបស់ខ្លួន ជាមួយ ទីក្រុងម៉ូស្គូគឺស្របច្បាប់ និងមានតុល្យភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយ AFP បន្ទាប់ពីបានធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំសមភាគី Nordic នៅទីក្រុង Helsinki កាលពីថ្ងៃពុធ ជាកន្លែងដែលកិច្ច សហប្រតិបត្តិការយោធា និងកិច្ចខិតខំប្រឹងប្រែងផ្នែកខាងក្រោយ បានឈានដល់របៀបវារៈ។

លោក Hakkanen បានអះអាងថា ប្រទេសចិនកំពុងផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្រ្គាមរបស់រុស្ស៊ី ដោយចោទប្រកាន់ថា ចិនផ្គត់ផ្គង់គ្រឿង បន្លាស់យោធា និងចូលរួមក្នុងសមយុទ្ធយោធារួមគ្នា និងសកម្មភាពទ្រង់ទ្រាយធំ ផ្សេងទៀតនៅតំបន់អាក់ទិក ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះថែមទៀត។

រដ្ឋមន្ត្រីហ្វាំងឡង់បានបន្ថែមថា រុស្ស៊ីនឹងមិនអាចទ្រទ្រង់ ខ្លួនឯងបានយូរទេ បើគ្មានការជួយជ្រោមជ្រែងបែបនេះ ដោយនិយាយថា “ជាការពិតណាស់ ឥណ្ឌាផ្តល់មូលនិធិ តាមមធ្យោបាយផ្សេងទៀត ប៉ុន្តែចិនកំពុងធ្វើដូច្នេះដោយចេតនា”៕

To Top