លោកស្រីអាំង សុជាតា ខូយ រីដា នាំយកអំណោយទៅប្រគល់ជូនវីរកងកម្លាំងជួរមុខក្នុងឃុំថ្មដា ស្រុកវាលវែង
ពោធិ៍សាត់÷នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនវរកងទ័ពការពារព្រំដែនជួរមុខ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត និង លោក ធាង ឡេង អភិបាលនៃគណះអភិបាលស្រុកវាលវែង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕







ប្រភព÷រដ្ឋបាលស្រុកវាលវែង| ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល
