ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូង៖ សារៈសំខាន់របស់ G20 មិនត្រូវថយចុះដោយសារអវត្តមានរបស់អាមេរិកនោះទេ

បរទេស៖​ រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងក្នុងតំណែងប្រធាន លោក​ស្រី​ Khumbudzo Ntshavheni បានឧ្យដឹងថា​ តំណែងប្រធានក្រុម 20 (G20) របស់អាហ្វ្រិកខាងត្បូង​ នឹងនៅតែមានឥទ្ធិពល និងទទួលបានជោគជ័យ ទោះបីជាសហរដ្ឋអាមេរិក​ សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំមេដឹកនាំ G20 នាពេលខាងមុខក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Pretoria រដ្ឋធានីរដ្ឋបាលរបស់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Ntshavheni បានសង្កត់ធ្ងន់ថា អវត្តមានរបស់ប្រធានាធិបតីអាមេរិក​ នឹងមិន “បន្ថយ” សារៈសំខាន់ ឬឥទ្ធិពលនៃការជួបជុំគ្នា ដែលនាំមកនូវប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោកនោះទេ។

លោកស្រីបានលេីកឡេីងថា​ “អវត្តមានរបស់ពួកគេមិនមែនជារឿងចម្លែក​ ចំពោះអាហ្វ្រិកខាងត្បូងទេ។ វាមិនផ្លាស់ប្តូរអ្វីទាំងអស់។ វាមិនបន្ថយការងាររបស់យើងនោះទេ” លោកបានេីកឡេីងដោយកត់សម្គាល់ថា មេដឹកនាំពិភពលោកផ្សេងទៀតបានបញ្ជាក់ពីភាពត្រៀមខ្លួនរបស់ពួកគេក្នុងការចូលរួមកិច្ចប្រជុំកំពូល។

ការកត់សម្គាល់របស់លោកស្រីបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាប្រទេសរបស់លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនេះទេ ហើយថាអាហ្វ្រិកខាងត្បូងមិនគួរស្ថិតនៅក្នុងក្រុមប្រទេស G20 ទាល់តែសោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top