អភិបាលស្រុកតាំងគោក ចុះជួបកសិករ និងណែនាំដល់ឈ្មួញទិញដំឡូងមី ចំនួន៥ទី ផ្សេងៗគ្នា ភ្នែកជញ្ជីងសូមថ្លឹងឱ្យបានត្រឹមត្រូវ!
កំពង់ធំ៖ ទោះបីជាប់រវល់នឹងកិច្ចការរដ្ឋបាលយ៉ាងណា ក៏អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងទិញលក់ដំឡូងមី៥កន្លែងផ្សេងៗគ្នា គឺនៅឃុំច្រនាង ចំនួន៣ទីតាំង និងនៅឃុំអណ្ដូងពោធិ៍ចំនួន២ទីតាំង ដើម្បីពន្យល់ណែនាំដល់ឈ្មួញទិញដំឡូងមីពីពលរដ្ឋសូមឱ្យថ្លឹងឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈអាជីវកម្ម។

សូមបញ្ជាក់ផងដែរថា តម្លៃដំឡូងមីក្នុងស្រុកតាំងគោឆ្នាំនេះ ក៏ទទួលបានតម្លៃយ៉ាងល្អប្រសើរផងដែរ ដោយក្នុង១គីឡូក្រាម ចាប់ពី៣១០-៣៤០រៀល ទៅតាមប្រភេទដំឡូងមី ស្ងួត នឹង ស្រស់នោះផងដែរ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ឈ្មួញទាំងឡាយ សូមបន្តរក្សាឱ្យបាននូវភាពត្រឹមត្រូវក្នុងការទិញដូរជាមួយប្រជាកសិករ ព្រោះវានឹងជួយឱ្យឈ្មួញខ្លួនឯងរក្សាបាននូវដៃគូអាជីវកម្មយូរអង្វែងផង និងជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋអ្នកបង្ករ បង្កើនផលទៀតផង៕






ដោយ ៖ សំនៀង
