សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានផ្តល់ឧបករណ៍ធ្វើតេស្ត៍រកមេរោគឆ្លង ដែលមានតម្លៃប្រមាណ១លានដុល្លារ និងជំនួយដទៃទៀតដល់ប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងការរាតត្បាត ពិភពលោកកូវីដ-១៩។
យោងតាមស្ថានទូតកូរ៉េខាងត្បូង នៅ Teheran បានឱ្យដឹង ថាជំនួយនេះត្រូវបានផ្តល់ដល់វិទ្យាស្ថាន ស្រាវជ្រាវវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ ដែលជានិមិត្តរូប នៃការគាំទ្រផ្នែកមនុស្សធម៌ និងមិត្តភាពរវាងប្រទេសទាំងពីរ។
នេះគឺជាការបន្ថែមទៅនឹង ការផ្តល់របស់ក្រុងសេអ៊ូល នូវទឹកប្រាក់ប្រហែល ២០០,០០០ ដុល្លារដែលជាជំនួយដល់ប្រទេសអ៊ីរ៉ង់ កាលពីខែមុន រួមទាំងឧបករណ៍ធ្វើតេស្តរកមេរោគឆ្លង និងថ្នាំសម្លាប់មេរោគប្រភេទបាញ់។
រហូតមកដល់ពេលនេះប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១២០.០០០ ករណីដោយចំនួនអ្នកស្លាប់មានចំនួន ៧.០០០ នាក់៕
ដោយ ឈូក បូរ៉ា