ខ្មែរប៊ែវើរីជីសលើកកម្ពស់វិស័យកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជាមួយរដ្ឋាភិបាល និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ-កីឡាការិនី តំណាងកម្ពុជា ៨ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នាពេលខាងមុខនេះ ដែលនេះមិនមែនជាលើកទី ១ ទេ ដែលក្រុមហ៊ុនបានចូលរួមលើកទឹកចិត្តដល់កីឡាករ ដោយកន្លងមក ខ្មែរ ប៊ែវើរីជីសបានឧបត្ថម្ភគាំទ្រ បង្កើតសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើន។
ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ប្រកួតប្រដាល់ ថ្នាលគុនខ្មែរ ទឹកពិសាកម្ពុជា ដែលធ្វើឡើងដើម្បីបណ្តុះកីឡាករវ័យក្មេង ក៏មានសន្ទុះគាំទ្រខ្លាំងរហូតឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះផងដែរ។
ខ្មែរ ប៊ែវើរីជីស ជាប្រេនភេសជ្ជៈកូនខ្មែរធំមួយ ប្រើប្រាស់ពលកម្មក្នុងស្រុក ដែលផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញជាច្រើន ដល់យុវជនជំនាន់ក្រោយ។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្តុះស្មារតីអ្នកប្រើប្រាស់ ឱ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។
ក្រៅពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយលើកស្ទួយដល់វិស័យផ្សេងដូចជាវិស័យកីឡា វិស័យទេសចរណ៍ និងវិស័យសិល្បៈជាដើម ជាពិសេស គឺវិស័យកីឡា ដើម្បីឱ្យអត្តពលិកខ្មែរយើង ក៏ដូចជាសិល្បៈករ-សិល្បៈការិនីយើង មានកម្លាំងចិត្តនាំយកទង់ជាតិខ្មែរឡើងលើឆាកអន្តរជាតិ។
ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម




