ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅសាលាវិទ្យាល័យ ហ៊ុន សែន សំរោង (រួមគ្នាគិត! រួមគ្នា​ធ្វើ​! រួមគ្នា​ទទួល​ខុសត្រូវ​!​ ដើម្បី​ខេត្ត​កំពង់ស្ពឺ​យើង!)

កំពង់ស្ពឺ​៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ រួមជាមួយនិង​ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការ​ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និង​មានការ​ចូលរួម​ពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ។ បានចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង​ នៅវិទ្យាល័យ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ហើយក៏មានការចូលរួមពីសំណាក់ លោកគ្រូ​​ អ្នកគ្រូចំនួន៥០នាក់​ ព្រមទាំងសិស្សានុសិស្សចំនួន១៣៥៧នាក់ (ក្នុងនោះសិស្សស្រីចំនួន៣១៤នាក់)ចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយនេះផងដែរ។

ឆ្លៀតក្នុងឱកាស​នេះដែរ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង​​ រួមនិងក្រុមការងារកងរាជក៏បានផ្សព្វផ្សាយជាពិសេស នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ​​ អ្នកគ្រូ​ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបាន​ណែនាំ​ពន្យល់​ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀនក្នុងការទំនាក់ទំនងមកកាន់លេខ 1292​​​ ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​(២៤ម៉ោងលើ២៤ម៉ោង)។

គួរបញ្ជាក់ផងដែរថា សម្រាប់​មួយរយៈពេល​កន្លងមកនេះ បន្ទាប់​ពីបានដាក់ឲ្យតំណើរការមក តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋ​បានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​មាន​ដូចជា​៖ករណី​ហិង្សា​,ករណី​បែកថ្នាំអុកឡុកគ្រួសារនិងអ្នកជិតខាង,ករណី​ចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត,ករណីលួចគាស់ផ្ទះ,ករណី​ក្មេង​ទំនើង​,ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៏ជាចាំបាច់ផងដែរ​​។

To Top