ព័ត៌មានជាតិ

លឺសំឡេងផ្ទុះអាវុធនៅថៃ ពេលក្រុមអ្នកសង្កេតអាស៊ាន ចុះពិនិត្យ នៅច្រកច១ ឃុំថ្មដា

ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ ៕

To Top