ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីរវ៉ាន់ដា ៖ MOU រវាង កម្ពុជា-រវ៉ាន់ដា នឹងជំរុញកិច្ចប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ លោក Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស កម្ពុជា-រវ៉ាន់ដា និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងរបស់ កម្ពុជា-រវ៉ាន់ដា នាឱកាសអនុញ្ញាឲ្យ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ដ្រី បានស្វារគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ដ្រី នៅរវ៉ាន់ដា និងបានវាយតំលៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា៕

To Top