ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូប្រឈមមុខ នឹងការកើនឡើងកំដៅនៅរដូវរងាក្នុងកំណត់ត្រាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើតកំណត់ត្រាក្តៅថ្មីមួយសម្រាប់ខែវិច្ឆិកា ជាមួយនឹងសីតុណ្ហភាពឡើងដល់៩,៩អង្សាកាលពីថ្ងៃអង្គារ លើសពីចំណុចមួយដែលធ្លាប់មានកាលពី៨៥ឆ្នាំមុន។

អ្នកជំនាញអាកាសធាតុកំពុងព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងដែលវានឹងលុបបំបាត់ការធ្លាក់ព្រិលនាពេលថ្មីៗនេះនៅក្នុងតំបន់។

យោងតាមលោក Evgeny Tishkovets អ្នកឯកទេសនាំមុខគេនៅមជ្ឈមណ្ឌលអាកាសធាតុ Fobos បានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងម៉ូស្គូបានឡើងដល់៩,៥អង្សារកាលពីថ្ងៃសៅរ៍ ដោយបំបែកកំណត់ត្រាមួយដែលមានតាំងពីឆ្នាំ១៩៤០ ។ កម្រិតខ្ពស់ពីមុនសម្រាប់ថ្ងៃទី១៨ខែវិច្ឆិកាគឺ ៩,៤អង្សាដែលជាអត្រាធ្លាប់មានកាលពី៨៥ឆ្នាំមុន។

កំដៅនៅក្នុងរដូវរងាដែលបំបែកកំណត់ត្រាបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបោកបក់ចេញពីព្រិលដំបូងនៃរដូវ ដែលបានធ្លាក់ត្រឹមតែបីថ្ងៃមុន។

យោងតាមលោក Roman Vilfand ដែលជាប្រធានអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលឧតុនិយមរុស្សី បានឱ្យដឹងថា ភ្លៀងក្នុងរយៈពេលពីរថ្ងៃអាចឈានដល់មួយភាគបីនៃបទដ្ឋានទឹកភ្លៀងប្រចាំខែនាពេលខាងមុខ៕

ប្រែសម្រួល៖ ស៊ុនលី

To Top