Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”
ភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យទទួលបានការឈប់សម្រាកលំហែកាយដ៏រីករាយ រំលឹកឡើងនូវរ៉ាវដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីការរស់នៅឡើងវិញនិងផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងភាពរីករាយនៃការធ្វើដំណើរតាមរយៈការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំរបស់ Vietjetដើម្បី “អរគុណខ្លួនឯងជាមួយនឹងការធ្វើដំណើរនាឱកាសបុណ្យនានា – តស់ ធ្វើដំណើរជាមួយ Vietjet”។ ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសសនេះ នាំមកនូវភាពសប្បាយរីករាយបន្ថែមសម្រាប់អ្នកធ្វើដំណើរពីសៀមរាប ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយ ដែលផ្តល់ជូនលោកអ្នកនូវការតភ្ចាប់ជើងហោះហើរក្នុងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដែលអ្នកដំណើរទាំងអស់ អាចធ្វើដំណើរបានយ៉ាងរលូន និងទស្សនាវប្បធម៌ប្រវត្តិសាស្រ្តពិតៗរបស់វៀតណាម បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍កម្សាន្តនានាក្នុងតំបន់ដ៏ចម្រុះផងដែរ។

យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេលមួយសប្តាហ៍ពេញចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖
• បញ្ចុះតម្លៃសំបុត្រយន្តហោះថ្នាក់ Eco រាប់លានសំបុត្ររហូតដល់ ១០០ ភាគរយ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវានានា) នៅទូទាំងបណ្តាញហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងលេខកូដប្រូម៉ូសិន THANKME តាមរយៈ www.vietjetair.com ឬកម្មវិធី “Vietjet Air” សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។
• ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០ គីឡូក្រាមសម្រាប់អ្នកដំណើរ Eco លើជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះថ្ងៃទី ៤ និង ២៨ ខែឧសភា ឆ្នាំ ២០២៦។
ការផ្តល់ជូនបន្ថែមមានកំណត់ពេលវេលារួមមាន៖
• សំបុត្រយន្តហោះ SkyBoss ចាប់ពីត្រឹមតែ ១,៨ លានដុង (ប្រហែល ៦៨ ដុល្លារអាមេរិក) និងសំបុត្រយន្តហោះអាជីវកម្មចាប់ពីត្រឹមតែ ២,៥លានដុង (ប្រហែល ៩៥ ដុល្លារអាមេរិក) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម ដែលមានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ជាមួយនឹងអត្ថប្រយោជន៍ពិសេស និងអាទិភាព។

• ផ្តល់ជូន eSIM ឥតគិតថ្លៃ (មានទិន្នន័យល្បឿនលឿន 500MB មានសុពលភាពរយៈពេល ៣១ ថ្ងៃ) សម្រាប់អ្នកធ្វើដំណើរអន្តរជាតិដែលហោះហើរទៅកាន់ប្រទេសវៀតណាម ដោយធ្វើការកក់ទុកជាមុនមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក។ ចូរជ្រើសរើសជម្រើស eSIM នៅពេលទិញសំបុត្រនៅលើគេហទំព័រ ឬកម្មវិធីរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូននេះ។
អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចស្វែងយល់និងទស្សនាប្រទេសវៀតណាមបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ធំទូលាយរបស់ Vietjet ចាប់ពីដងផ្លូវប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃទីក្រុងហាណូយ និងទីកន្លែងប្រវត្តិសាស្រ្តនិងវប្បធម៌នៃទីក្រុងហូជីមិញ ភាពទាក់ទាញនៃប្រវត្តិសាស្រ្តបុរាណនៃទីក្រុងហ៊ូ រហូតដល់សម្រស់ឆ្នេរសមុទ្រនៃទីក្រុងដាណាង និងញ៉ាត្រាង។ ក្រៅពីប្រទេសវៀតណាមផ្លូវហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet ភ្ជាប់អ្នកដំណើរយ៉ាងរលូនទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

នៅក្នុងខ្លឹមសារនៃយុទ្ធនាការនៃការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺចង់រំលេចចេញនូវសារដ៏សាមញ្ញមួយដល់ភ្ញៀវធ្វើដំណើរទាំងអស់គឺ កោតសរសើរខ្លួនឯង។ “អរគុណខ្លួនឯង” ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យអបអរសាទរសមិទ្ធផលរបស់ពួកគេជាមួយនឹងដំណើរកម្សាន្តដ៏មានអត្ថន័យ ខណៈពេលដែល Vietjet អញ្ជើញអ្នកដំណើរគ្រប់គ្នាឱ្យបង្កើនថាមពលឱ្យជីវិត បង្កើតបរិយាកាសជួបជុំ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗថ្មីៗតាមរយៈការធ្វើដំណើរ។ លើសពីនេះ ក្នុងឱកាសនៃរដូវកាលបុណ្យទានឈានមកដល់ Vietjet ចាប់ផ្តើមជើងហោះហើរជាច្រើនពីពេលនេះរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៦ នឹងមានផ្តល់ជូនកម្មវិធីកម្សាន្តនៅលើជើងហោះហើរដើម្បីអបអរសាទរបុណ្យណូអែល បុណ្យចូលឆ្នាំថ្មី ទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកដំណើរនៅលើជើងហោះហើរដ៏ពិសេសនេះ។
សូមរីករាយធ្វើដំណើរមួយ Vietjet — ការធ្វើដំណើរដ៏រីករាយរបស់លោកអ្នកចាប់ផ្តើមពីឥឡូវនេះ!
លក្ខខណ្ឌនានាត្រូវបានអនុវត្ត
រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទហាមឃាត់អាចប្រែប្រួលទៅតាមផ្លូវហោះហើរ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកនៅ៖ https://www.vietjetair.com/en/flight-tickets/thank-yourself-with-festive-flights/
