នយោបាយ

ក្រសួងយុត្តិធម៌ ៖ សមត្ថកិច្ច កំពុងអនុវត្តន៍ យ៉ាងតឹងរឹងបំផុត ចំពោះមុខសញ្ញា ក្រុមទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ ថ្ងៃទី៩ វិច្ឆិកា គឺនៅសល់ត្រឹម តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់លោក សម រង្ស៊ីចូលកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការ ប៉ុនប៉ងរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សន្ដិភាព នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសរសេរថា “សមត្ថកិច្ចកម្ពុជាកំពុង និងបន្តអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាទាំងអស់ ដែលចូលរួមជាមួយក្រុមឧទ្ទាម ក្នុងផែនការប៉ុនប៉ងរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងរបបរាជានិយម នាថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ”។

លោកព្រមានថា ជនទាំងឡាយណាដែលដឹងខ្លួន កំពុងចូលរួមអនុវត្តន៍បទឧក្រិដ្ឋនេះ ត្រូវត្រឡប់មកចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចល្អជាង កុំព្យាយាមរត់គេចដែល នាំមកនូវទុក្ខទោសដល់ខ្លួន ៕

ដោយ ៖ អេង ប៊ូឆេង

To Top