ព័ត៌មានអន្តរជាតិ

ប្រេស៊ីល សម្ដែងការព្រួយបារម្ភខ្លាំង ចំពោះការដាក់ពង្រាយយោធារបស់អាមេរិកនៅសមុទ្រការីប៊ីន

សៅប៉ូឡូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឲ្យដឹងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកនៅសមុទ្រការីប៊ីន ហើយមានគម្រោងនិយាយជាមួយសមភាគីអាមេរិករបស់លោក គឺលោក Dដូណាល់ ត្រាំ ដើម្បីការពារជម្លោះជាមួយប្រទេសវេណេស៊ុយអេឡា។

លោក Lula បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា «អាមេរិកខាងត្បូងត្រូវបានចាត់ទុកថាជា «តំបន់សន្តិភាព» គ្មានអាវុធនុយក្លេអ៊ែរ ហើយ «គ្មានអ្វីអាចបង្ហាញអំពីភាពត្រឹមត្រូវនៃជម្លោះនោះទេ»។

លោកបានលើកឡើងថា «សង្គ្រាមគ្មានន័យនោះទេ វាងាយស្រួលក្នុងការចាប់ផ្តើមសង្គ្រាម អ្នកគ្រាន់តែត្រូវផ្តល់ឱកាសឱ្យពួកគេ វាជារឿងសំខាន់ ដែលយើងព្យាយាមស្វែងរកដំណោះស្រាយមុនពេលយើងចាប់ផ្តើមសង្គ្រាម»។ លោកបានបន្ថែមថា ប្រេស៊ីលមានការទទួលខុសត្រូវដ៏សំខាន់មួយនៅអាមេរិកខាងត្បូង ដោយសារវាមានព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា។

យោធាសហរដ្ឋអាមេរិក បានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងសមុទ្រការ៉ាប៊ីនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការសម្រេចចិត្តបង្ក្រាបការជួញដូរគ្រឿងញៀននៅក្នុងតំបន់ ដែលត្រូវបានចោទប្រកាន់ថានាំឱ្យមានការស្លាប់របស់ជនជាតិអាមេរិករាប់លាននាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top