Covid-19

អង្គការ សុខភាពពិភពលោក យល់ព្រមសំណើ ស៊ើបអង្កេតឯករាជ្យ លើប្រភពមេរោគកូរ៉ូណា

បរទេស៖ សំណើសេចក្តីសម្រេច ដែលដឹកនាំដោយសហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី ឲ្យបង្កើតការស៊ើបអង្កេតឯករាជ្យមួយ លើប្រភពកំណើតមេរោគកូរ៉ូណា នៅថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ នៅសភាសុខភាពពិភពលោក។

ការអនុម័តយល់ព្រម ពីប្រទេសជាសមាជិក ទាំង១៩៤ប្រទេស ដែលជួបប្រជុំគ្នា ក្នុងមួយឆ្នាំម្តង ដើម្បីកំណត់ពីរបៀបវារៈ និងកញ្ចប់ថវិកា នៃអង្គការសុខភាពពិភពលោកនេះ បានកំណត់ដំណាក់កាល សម្រាប់ការស៊ើបអង្កេតមួយ ឲ្យចាប់ផ្តើមយ៉ាងឆាប់បំផុត តាមដែលអាចទៅរួច។

គួរបញ្ជាក់ថា សេចក្តីសម្រេចនោះ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តយល់ព្រម លើសំណឲ្យមានការស៊ើបអង្កេត ដែលមិនអគតិ មានភាពឯករាជ្យ និងមានភាពទូលំទូលាយ និងសំណើឲ្យមានកិច្ចខិតខំប្រឹងប្រែង ធ្វើឡើងដោយ អង្គការសុខភាពពិភពលោកខ្លួនឯង៕ ប្រែសម្រួល៖ប៉ាង កុង

To Top