ការស្ទង់មតិរបស់ CGTN៖ “ការជម្រះបញ្ជីជាថ្មីម្តងទៀត” ចំពោះបទឧក្រិដ្ឋរបស់ជប៉ុន ជាការផ្តល់សិទ្ធិដោយសច្ចធម៌
“មេដឹកនាំបច្ចុប្បន្នរបស់ជប៉ុនបាននិយាយសម្តីដែលមិនគួរនិយាយ និងបានឆ្លងខ្សែបន្ទាត់ក្រហមដែលមិនគួរប៉ះពាល់”។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលចំនួនបី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរិះគន់ចំពោះពាក្យសម្តីដ៏ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបំពានយ៉ាងកម្រោលលើផលប្រយោជន៍ស្នូលរបស់ចិន និងបង្ករឿងចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ។
ក្នុងការស្ទង់មតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិត ដែលរៀបចំដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អ្នកផ្តល់បទសម្ភាសន៍មានការយោគយល់ និងគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនដែលបានធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុន ដោយព្រមានថា បើភាគីជប៉ុនធ្វើតាមតែទំនើងចិត្ត នោះនឹងមានលទ្ធត្រូវ”ជម្រះបញ្ជីជាថ្មីម្តងទៀត” ពីសំណាក់ប្រទេសនិងប្រជាជនដែលប្រកាន់សច្ចភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,ៗ% សម្គាល់ថា គោលការណ៍ចិនមួយបានក្លាយទៅជាគំនិតឯកភាពួមជាទូទៅដែលមិនងាករេរបស់សហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៧% សម្គាល់ថា ជប៉ុនគួរបន្តគោរពកាតព្វកិច្ចអន្តរជាតិក្នុងនាមជាប្រទេសចាញ់ សង្គ្រាមលោកលើកទីពីរ។អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៩% អំពាវនាវឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឱ្យបានស៊ីជម្រៅអំពីប្រវត្តិសាស្រ្តឈា្លនពាននិងធ្វើអាណានិគមចំពោះតៃវ៉ាន់ និងឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកយោធានិយម ហើយគោរពតាមច្បាប់កំណត់ ក៏ដូចជាមានភាពប្រុងប្រយ័ត្នទាំងការប្រើពាក្យសម្តី និងកាយវិការលើបញ្ហាតៃវ៉ាន់និងបញ្ហាប្រវត្តិសាស្រ្ត៕
