លោក Trump បញ្ជូនប្រេសិតពិសេសទៅកាន់ទីក្រុងមូស្គូសង្ឃឹមបញ្ចប់ផែន ការសន្តិភាពសម្រាប់អ៊ុយក្រែន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបញ្ជុនបេសកជនពិសេសរបស់លោក Steve Witkoff ឱ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ដើម្បីសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពលើវិបត្តិអ៊ុយក្រែន។
លោក Trump បានសរសេរនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖នៅក្នុងក្តីសង្ឃឹមនៃការបញ្ចប់ផែនការសន្តិភាពនេះ ខ្ញុំបានដឹកនាំបេសកជនពិសេសរបស់ខ្ញុំ Steve Witkoff ឱ្យជួបជាមួយប្រធានាធិបតី Putin នៅទីក្រុងមូស្គូ ហើយក្នុងពេលជាមួយគ្នានោះ លេខាកងទ័ពជើងគោក Dan Driscoll នឹងជួបជាមួយប្រជាជនអ៊ុយក្រែនផងដែរ ។
លោក Trump បាននិយាយថា ផែនការសន្តិភាព២៨ចំណុចដើម ដែលត្រូវបានព្រាងដោយសហរដ្ឋអាមេរិក ត្រូវបានកែសម្រួលដោយមានការបញ្ចូលបន្ថែមពីភាគីទាំងសងខាង ហើយនៅសល់តែចំណុចមួយចំនួននៃការខ្វែងគំនិតគ្នាប៉ុណ្ណោះ។
លោក Trump បាននិយាយទៀតថាក្រុមរបស់គាត់បានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងសប្តាហ៍កន្លងមកនេះចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។
ក្នុងនោះផងដែរលោក Trump បាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពបានរៀបចំបញ្ចប់ រួចរាល់ឬនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុនលី
