ក្រសួងមហាផ្ទៃ ច្រានចោលការចុះផ្សាយថា “អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច”
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ វិច្ឆិកានេះ បានច្រានចោលការចុះផ្សាយចំពោះសារព័ត៌មាន CNA ថា អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាចតែប៉ុណ្ណោះ ។

ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ។
ក្រៅពីនេះ CNA ក៏បានអះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។ ចំពោះករណីនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិ តាមរយៈលិខិតដើម្បីជៀសវាងការភាន់ច្រឡំដូចតទៅ ៖



