ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលភ្នែក B&IIT សាធារណៈរដ្ឋកូរ៉េ មកពិនិត្យព្យាបាល វះកាត់ជម្ងឺភ្នែកនៅខេត្តពោធិ៍សាត់រយះពេល៣ថ្ងៃដោយឥតគិតថ្លៃ

ខេត្តពោធិ៍សាត់÷ ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជ. Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT និងលោក Choi II Do ប្រធានអង្គការសហគមន៍ DAIL បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាលើកទី២ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបុគ្គលិកសុខាភិបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top