ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដាក់គោលការណ៍ ៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ និងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន!

កំពង់ធំ៖ លោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះលោក អ៉ីវ ផល្លី បានលើកយកគោលការណ៍៤ចំណុចសំខាន់ៗមួយចំនួនដែលជាការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានគឺ៖
១-ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ ក្នុងនោះត្រូវដាក់បញ្ចូលទាំងការអភិវឌ្ឍរបស់មន្ទីរផងដែរ។
២- តួនាទីដឹកនាំ គ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលជាការងារស្នូល តែឥឡូវយើងមានតួនាទីស្នូលមួយទៀត គឺកិច្ចការសាធារណមតិ ដែលកំពុងដើរតួយ៉ាងសំខាន់។
៣- ជំរុញនិងគាំទ្រការអភិវឌ្ឍធនធានមនុស្ស។
៤-កិច្ចការសាធារណមតិ។

លោក អ៊ុីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិតព័ត៌មាន ត្រូវមានគុណភាព ទាំងខ្លឹមសារ និងរូបភាពល្អ ទាក់ទាញ ចំណាប់អារម្មណ៍ (លឿន ត្រូវបានផ្ទៀងផ្ទាត់មុនការផ្សាយ)។

ជាចុងក្រោយលោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ចំពោះការប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីធានាបាននូវសន្តិសុខ ព័ត៌មាន ជាដំណើរការ ការការពារសង្គម ពីព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬចេតនាបំពាន ប៉ុន្តែដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយមានប្រសិទ្ធភាព ត្រូវទាមទារការចូលរួមពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដោយមានការអប់រំដល់ប្រជាពលរដ្ឋអំពីការវាយតម្លៃព័ត៌មានការផ្តល់ព័ត៌មានត្រឹមត្រូវ និងឆាប់រហ័ស ការចូលរួមពីអ្នកបង្កើតមាតិការ ព័ត៌មានក្លែងក្លាយវាបង្កផលលំបាកដល់ប្រជាពលរដ្ឋ និងសង្គម ប្រជាពលរដ្ឋជួបការលំបាក ក្នុងការបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ជំរុញនិងគាំទ្រការការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យព័ត៌មាននិងសោទស្សន៍ តាម រយៈរៀបចំការបណ្តុះបណ្តាល និងធ្វើវិក្រិតការជាប្រចាំលើលើមុខជំនាញវិជ្ជាជីវៈ៕

ដោយ៖ សំនៀង

To Top