ព័ត៌មានជាតិ

សកម្មភាព យុទ្ធនាការដើរដង្ហែក្បួនដើម្បីចូលរួមលុបបំបាត់ គ្រឿងញៀន ជាមួយរដ្ឋាភិបាល ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប៉ូលីស ទាហាន កងរាងអាវុធហត្ថ មន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប បានចូលរួមក្បួនដង្ហែរទៅតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមវត្តមានចូលរួមពី លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ដើម្បីផ្សព្វផ្សាយចូលរួមលុបបំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងជាពិសេសជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top