បញ្ជីភាពយន្តឯកសារនៃគម្រោង “មើលភាពយន្តល្បីៗតាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន” ឆ្នាំ២០២៦ ត្រូវបានប្រកាស
ថ្ងៃទី២ ខែធ្នូ សកម្មភាពប្រកាសបញ្ជីភាពយន្តឯកសារនៃគម្រោង “មើលភាពយន្តល្បីៗតាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន” ឆ្នាំ២០២៦ បានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន ភាពយន្តល្បីៗចំនួន ៦២រឿង បានបង្ហាញមុខក្នុងសកម្មភាពនេះ ដែលកត់ត្រាពីស្លាកស្នាមនៃការខិតខំតស៊ូក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងការរួមបញ្ចូលគ្នាចម្រុះជាមួយអរិយធម៌សកល។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមសកម្មភាពព្រមទាំងប្រកាសពីបញ្ជីភាពយន្តឯកសារឆ្នាំ២០២៦ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។
ភាពយន្តឯកសាររបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានក្លាយទៅជា “នាមប័ណ្ណភាពយន្តឯកសារ” ដ៏ល្បីឈ្មោះសម្រាប់ផ្សព្វផ្សាយអំពីរឿងរ៉ាវរបស់ប្រទេសចិនទៅកាន់ពិភពលោក និងបង្ហាញពីសមិទ្ធផលក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។ ឆ្នាំ២០២៦ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងធ្វើកិច្ចសហប្រតិបត្តិការដោយស៊ីជម្រៅបន្ថែមទៀតជាមួយបណ្តាភាគី ដើម្បីរួមគ្នាបង្កើតគម្រោងសំខាន់ៗមួយចំនួន ដែលប្រកបដោយខ្លឹមសារនិងអត្ថន័យដ៏ជ្រាលជ្រៅ៕

