ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន អញ្ជើញ​​ចែកសម្ភារៈដំណេក ដល់ទាហានក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​​ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ សកម្មភាព​នេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់ លោកមេបញ្ជាការ​ ដល់ការរស់នៅហូបចុកប្រចាំថ្ងៃនិងដំណេក​ ចំពោះ​នាយទាហាន​ នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច​​ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅពាក្យស្លោករបស់ខ្មែរយើង (មានន័យថាមេប្រៀបបានដូចជាឪពុកនិងម្ដាយ)។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង។

To Top