ព័ត៌មានជាតិ

ស្ត្រីម្នាក់រួម និងបុរស៤នាក់ទៀត រងការចាប់ខ្លួនករណីគ្រឿងញៀននៅស្រុកកែវសីមា

មណ្ឌលគិរី៖ ជនសង្ស័យ៥នាក់ មានម្នាក់ជាស្ត្រីផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអមដោយសម្ភារៈនិងគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយឧត្តមសេនយ៍ត្រីស៊ុម សោភ័ណ្ឌស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងសាលាដំបូង។

ក្នុងប្រតិបត្តិការដដែលនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបនៅចំណុចផ្លូវក្រោយសាលារៀន ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០១នាក់ ដូចខាងក្រោម៖
១/ ឈ្មោះ ឡេង ចាន់ហឿន  ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូរអាម ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។
២/ ឈ្មោះ មុត នឿន  ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ អូរអាម ឃុំស្រខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
៣/ ឈ្មោះ រឹន រិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
៤/ ឈ្មោះ ស្រេង ចាន់ធឿន  ភេទ ស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
៥/ឈ្មោះ ផាក យូ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យទាំង ០៥នាក់ ស្រី០១នាក់ ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន០៥នាក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។
ក្នុងនោះបានឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន៖
-ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូច ទម្ងន់ ០.៣២ក្រាម (ថ្លឹងទាំងសំបកថង់)
-ទូរស័ព្ទ ចំនួន ០៣ គ្រឿង ( ម៉ាកOPPO ចំនួន០២គ្រឿង ,ម៉ាក iphone ចំនួន ០១គ្រឿង )
ម៉ូតូ ចំនួន០៣គ្រឿង ( ម៉ាក ហុងដា -ឌ្រឹមសង់ ១២៥ពណ៌ ខ្មៅ អត់ក្បាំង អត់អាវ គ្មានស្លាកលេខ ,
-ម៉ាក smash ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BP 9627,
-ម៉ាក គុប កែច្នៃ គ្មានអាវ គ្មានស្លាកលេខ។
-កន្តៃចំនួន០១
ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យចំនួន ០៥នាក់ស្រី០១នាក់ ខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top