ព័ត៌មានជាតិ

ក្រសួងសាធារណការ ឲ្យម្ចាស់រថយន្ដចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក ផន រឹម បានសរសេរថា «សូមម្ចាស់រថយន្ត (ដូចមានភិនភាគក្នុងវីដេអូ) ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ បញ្ជាក់៖ រថយន្តនេះ បានចូលមកផ្លូវល្បឿនលឿន នៅច្រកស្ទឹងហាវ Pk172 មកចេញនៅច្រកស្រែអំបិល PK135»៕

To Top