លោក ហ្សេឡិនស្គី អំពាវនាវឱ្យមានតម្លាភាពក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមានតម្លាភាពក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។
លោក ហ្សេឡិនស្គី បានសរសេរនៅលើ X ថា “អ្វីដែលសំខាន់នោះគឺថា អ្វីៗគឺយុត្តិធម៌ និងមានតម្លាភាព។ គ្មានល្បែងណាមួយត្រូវបានលេងនៅពីក្រោយខ្នងអ៊ុយក្រែននោះទេ។ គ្មានអ្វីត្រូវបានសម្រេចដោយគ្មានអ៊ុយក្រែននោះទេ”។
លោកបានកត់សម្គាល់ថា រឿងរសើបបំផុត និងបញ្ហាដ៏លំបាកបំផុតនៅក្នុងកិច្ចចរចាសន្តិភាព គឺទាក់ទងនឹងទឹកដី ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោកបានលេីកឡេីងថា ក្រុមចរចានឹងបន្តធ្វើការលើប្រធានបទទាំងនេះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា មិនមានដំណោះស្រាយសាមញ្ញណាមួយចំពោះវិបត្តិនោះទេ ហើយបានគូសបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្តចាំបាច់៕
ប្រែសម្រួល ឈូក បូរ៉ា
