ព័ត៌មានជាតិ

លោក ម៉េង ស៊្រុន អញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារជូន លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយឬទ្ធិនារីកម្ពុជាក្រោមប្រធានបទ” ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”

កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុក្ខដាក់ និងគិតគូពីសុវត្ថិភាព នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្តិភាពជូន លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា ក្រោមប្រធានបទ” ស្វែងយល់ខ្លួនឯង ដើម្បីអនាគត់ខ្លួនឯង” ដែលជារៀងរាល់ឆ្នាំ សមាគមតែងតែរៀបចំសកម្មភាពស្របទៅតាមប្រធានបទជំរំផ្សេងៗគ្នា ទៅតាមឆ្នាំនីមួយៗផងដែរ ។

ដើម្បីធានាការពារសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនកម្មវិធីខាងលើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានចាត់ឱ្យ លោកប្រធានមន្ទីរផែនការប្រតិបត្តិការ បានអាននូវខ្លឹមសារទាំងស្រុងនៃផែនការរួចមក អ្នកជំនាញក៏បានធ្វើការបង្ហាញពីផែនទីភូមិសាស្រ្តដែលជាគោលដៅត្រូវការពារជូនដល់នាយទាហាន នាយទាហានរង ដើម្បីឲ្យកានតែច្បាស់ ក្រោយបញ្ជប់នៃបទបង្ហាញ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង ដែលមានឈ្មោះនៅក្នុងផែនការ ត្រូវចុះទៅបំពេញភារកិច្ច ក្នុងការការពារឲ្យបានគ្រប់គ្នាៗ ហាមអវត្តមាន ត្រូវយកចិត្តទុក្ខដាក់ត្រួតពិនិត្យតាមបណ្តាគោលគោលដៅរបស់ខ្លួនឲ្យបានម៉ត់ចត់ និងដោយការទទួលខុសត្រូវ មិនត្រូវហ្វេសប្រហែសឡើយ បើសិនជាគោលដៅអ្នកមានកំហុសអ្នកមោះគឺទទួលខុសត្រូវចំពោះចំពោះមេអង្គភាព ។ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ប្រធានគោលដៅត្រូវល្បាតជាប្រចាំ រហូតដល់កម្មវិធីត្រូវបានបញ្ជប់ជាស្ថាពរ សូមបញ្ជាក់ផងដែរថា ទោះបីជាកម្មវិធីត្រូវបានបញ្ចប់ក៏ដោយ កម្លាំងតាមបណ្ដាលគោលដៅទាំងអស់ ត្រូវរង់ចាំបទបញ្ជាថាដក់ ទើបចល័តចេញពីគោលដៅបាន ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង, នាយសេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត, មេបញ្ជាការក្រុង-ស្រុក ព្រមទាំងនាយទាហាន ដែលមានឈ្មោះក្នុងផែនការ៕

To Top