ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ដាស់តឿនឱ្យសហរដ្ឋអាមេរិកត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន

ទាក់ទិននឹងការណីដែលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើច្បាប់ដោយបង្គាប់ឱ្យវាយតម្លៃតាមពេលកំណត់អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ព្រមទាំងស្វែងរកវិធានការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមួយនេះ។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣ ខែធ្នូ ថាប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការ ដែលសហរដ្ឋអាមេរិកធ្វើការប្រាស្រ័យទាក់ទងផ្លូវការ ជាមួយតំបន់តៃវ៉ាន់នៃប្រទេសចិននោះតាមទម្រង់ណាក្តី ចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន កុំបញ្ជូលសញ្ញាខុសឆ្គងណាមួយចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

លោក Lin Jian បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ជាខ្សែបន្ទាត់ក្រហមទី១ដែលមិនអាចបំពានបានរវាងទំនាក់ទំនងចិននិងអាមេរិក គោលនយោបាយចិនមួយគឺជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងចិននិងអាមេរិក៕

To Top