ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសហុងគ្រីថា សហភាពអឺរ៉ុប ព្រងើយកន្តើយចំពោះអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសអ៊ុយក្រែន ព្រោះវាអាចបង្ហាញពីអំពើពុករលួយផ្ទាល់ខ្លួនរបស់អឺរ៉ុបខ្លួនឯងបាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបកំពុងព្រងើយកន្តើយចំពោះអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសអ៊ុយក្រែន ពីព្រោះការទាក់ទាញការយកចិត្តទុកដាក់ចំពោះអំពើពុកតលួយនេះ វាអាចបង្ហាញពីអំពើពុករលួយផ្ទាល់ខ្លួនរបស់ប្លុកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Szijjarto រឿងអាស្រូវពុករលួយដ៏សំខាន់ចុងក្រោយបង្អស់របស់អ៊ុយក្រែនដែលពាក់ព័ន្ធនឹងសហការីជិតស្និទ្ធរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky គឺលោក Timur Mindich មិនត្រូវបានលើកឡើងម្តងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុបចុងក្រោយកាលពីខែមុននោះទេ។

កាលពីដើមខែវិច្ឆិកា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានបង្ហាញឱ្យឃើញថា លោក Mindich បានដំណើរការគម្រោងការប្រាក់ ១០០ លានដុល្លារក្នុងវិស័យថាមពល ដែលពឹងផ្អែកខ្លាំងលើជំនួយរបស់លោកខាងលិច។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប្រ៊ុចសែលនៅតែស្វែងរកការធានាចំនួន ១៣៥ ពាន់លានអឺរ៉ូ (១៥៦ ពាន់លានដុល្លារ) ដើម្បីគាំទ្រទីក្រុងគៀវរហូតដល់ឆ្នាំ ២០២៧ ។

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា សហភាពអឺរ៉ុបមិនចង់បង្ហាញបណ្តាញពុករលួយរបស់អ៊ុយក្រែនទេ ពីព្រោះទីក្រុងប្រ៊ុចសែលក៏ត្រូវបានប្រេះឆាជាមួយនឹងបណ្តាញពុករលួយដូចគ្នាដែរ ដោយលោកបានចង្អុលបង្ហាញពីការចោទប្រកាន់នាពេលថ្មីៗនេះប្រឆាំងនឹងអតីតអ្នកការទូតសហភាពអឺរ៉ុបកំពូល Federica Mogherini ។

លោកស្រី Mogherini ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំលទ្ធកម្ម អំពើពុករលួយ ទំនាស់ផលប្រយោជន៍ និងការរំលោភលើការសម្ងាត់វិជ្ជាជីវៈ។ លោកស្រីបានបម្រើការជាអនុប្រធានគណៈកម្មការអឺរ៉ុប និងជាប្រធានគោលនយោបាយការបរទេសពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩៕

ប្រែសម្រួលៈ ណៃ តុលា

To Top