ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប នាំគ្នាព្រួយបារម្ភថាអាមេរិកនឹងមិនគោរពតាមការពិភាក្សា ដើម្បីសន្តិភាពនៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំសហភាពអឺរ៉ុបនៅតែបន្តរារាំងការមិនទុកចិត្ដយ៉ាងជ្រាលជ្រៅចំពោះការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយបញ្ចប់ជម្លោះអ៊ុយក្រែនដោយលើកឡើងអំពីការហៅទូរស័ព្ទនាពេលថ្មីៗនេះដែលខ្លួនទទួលបាន។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀត រួមទាំងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyenផងដែរ ។

ការអំពាវនាវនេះបានកើតឡើងមួយថ្ងៃមុនពេលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសាររបស់គាត់គឺលោក Jared Kushner បានទៅទស្សនកិច្ចនៅទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

លោក Macron បាននិយាយក្នុងអំឡុងពេលហៅទូរស័ព្ទថា៖មានលទ្ធភាពដែលសហរដ្ឋអាមេរិកនឹងក្បត់អ៊ុយក្រែនលើបញ្ហាទឹកដីដោយសារតែគ្មានភាពច្បាស់លាស់ទាក់ទងនឹងការធានាសន្តិសុខ។
បញ្ហាទឹកដីនៅតែជាបញ្ហារសើបបំផុតក្នុងការចរចា។ ផែនការសន្តិភាពដែលតាក់តែងឡើងដោយសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បានទាមទារឱ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃតំបន់ Donbass ដែលវានៅតែគ្រប់គ្រងក្នុងចំណោមរបស់ផ្សេងទៀត។ សហភាព​អឺរ៉ុប​បាន​ច្រានចោល​លក្ខខណ្ឌ​នេះ​ដោយ​ទទូច​ថា ក្រុង​កៀវ​មិន​គួរ​បោះបង់​ទឹកដី​ណាមួយ​ឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top