ខេត្តត្បូងឃ្មុំ សម្ពោធដាក់ឱ្យដំណើរការទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក)
ត្បូងឃ្មុំ៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិមេគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាប្រតិភូសមាគម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា ពិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងការងារគ្រប់គ្រង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើ និងថែរក្សាសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕





ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល
