ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្រុង Chengdu

ថ្ងៃទី៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្រុង Dujiangyan ខេត្ត Sichuan។

លោក Xi Jinping បានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុង Dujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រ Dujiangyan គឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយ នៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់ និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។

ជាការឆ្លើយតប លោក Macron បានលើកឡើងថា វិស្វកម្មធារាសាស្ត្រដែលសាងសង់ឡើងកាលពីជាង ២០០០ឆ្នាំមុននៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយភាពឧស្សាហ៍ព្យាយាម និងប្រាជ្ញារបស់ប្រជាជនចិនពិតជាគួរឱ្យកោតសរសើរ។ ប្រទេសបារាំងនិងប្រទេសចិនមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង ហើយការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជន នៃប្រទេសទាំងពីរក៏ដូចគ្នាដែរ កិច្ចសហប្រតិបត្តិការរវាងបារាំង និងចិនអាចសម្រេចបាននូវការរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

To Top