ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមកសាងរោងចក្រ ផលិតសព្វាវុធនៅក្នុងប្រទេសដាណឺម៉ាក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកម៉ៅការវិស័យការពារជាតិអ៊ុយក្រែន Fire Point ដែលជាអ្នកផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo បានប្រកាសជាផ្លូវការក្នុងការតាំងមូលដ្ឋាន ផលិតសព្វាវុធយោធារបស់ខ្លួនហើយនៅក្នុងប្រទេសដាណឺម៉ាក។

ការប្រកាសបើករោងចក្រនេះធ្វើឡើងបើទោះបីជាមានការចោទប្រកាន់ថាបានភ្ជាប់ក្រុមហ៊ុន ទៅនឹងរឿងអាស្រូវពុករលួយក្នុងវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែនក៏ដោយ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ការសាងសង់បានចាប់ផ្តើម កាលពីថ្ងៃចន្ទជាមួយនឹងពិធីមួយនៅក្នុងទីក្រុង Vojens ភាគខាងត្បូងប្រទេសដាណឺម៉ាក ក្បែរមូលដ្ឋានទ័ពអាកាស Skrydstrup ។

យោងតាម ​​DR.dk រោងចក្រនេះនឹងផលិតឥន្ធនៈសម្រាប់ យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ហើយក៏ត្រូវបានចាត់ទុកថាជារោងចក្រយោធាដែលគ្រប់គ្រងដោយអ៊ុយក្រែន ដំបូងគេបង្អស់នៅលើដីរបស់អង្គការណាតូ។

គួរឲ្យដឹងដែរថាអាជ្ញាធរដាណឺម៉ាកត្រូវបាន គេរាយការណ៍ថាបានឆ្លងកាត់ច្បាប់ និងបទប្បញ្ញត្តិជាង ២០ដើម្បីអនុម័តយ៉ាងឆាប់រហ័ស ដោយផលិតកម្មរំពឹងថានឹងចាប់ផ្តើម នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយនេះហើយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top