បេឡារុស្ស អំពាវនាវឱ្យមានការស្តារឡើងវិញនូវការទំនាក់ទំនងអន្តរជាតិពេញលេញ ដើម្បីបញ្ចប់ជម្លោះសកល
មីនស៍៖ អនុរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Igor Sekreta បានជំរុញឱ្យសហគមន៍អន្តរជាតិស្តារឡើងវិញនូវការទំនាក់ទំនងពេញលេញ ដើម្បីដោះស្រាយជម្លោះសកល និងសម្រេចបាននូវការបន្ធូរបន្ថយថ្មីមួយ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោក Sekreta បានឧ្យដឹងថា ការសន្ទនាដោយផ្ទាល់ គឺជាមូលដ្ឋានគ្រឹះនៃការដោះស្រាយជម្លោះ។
លោកបានលេីកឡេីងថា “សព្វថ្ងៃនេះ វាជាការសំខាន់ក្នុងការទទួលស្គាល់អ្វីដែលជាក់ស្តែង៖ ដើម្បីបញ្ចប់ជម្លោះ និងសម្រេចបាននូវការបន្ធូរបន្ថយថ្មីមួយ ចាំបាច់ត្រូវស្តារឡើងវិញនូវការទំនាក់ទំនងអន្តរជាតិពេញលេញជាមុនសិន មិនមែនផ្ទុយមកវិញនោះទេ”។
ដោយទទួលស្គាល់ថា រដ្ឋាភិបាលប្រហែលជាមិនទាន់ត្រៀមខ្លួន សម្រាប់ការចរចាកម្រិតខ្ពស់នៅឡើយទេ លោក Sekreta បានស្នើឱ្យចូលរួមជាមួយអ្នកវិភាគ អ្នកសិក្សា និងអ្នកជំនាញ ដើម្បីចាប់ផ្តើមដំណើរការសន្ទនា។
លោកបានផ្តល់ជូនប្រទេសបេឡារុស្ស ជាទីកន្លែងអព្យាក្រឹតសម្រាប់ការពិភាក្សាបែបនេះ ដោយបានបញ្ជាក់ពីតួនាទី ដែលបានបង្ហាញឱ្យឃើញនៃសន្និសីទអន្តរជាតិទីក្រុងមីនស៍ ស្តីពីវេទិកាសន្តិសុខអឺរ៉ាស៊ីជា សម្រាប់ទស្សនៈចម្រុះ និងជួនកាលផ្ទុយគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
