ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ព្រមានចាត់វិធានការឆ្លើយតបប្រសិនបើសហភាពអឺរ៉ុប​ រឹបអូសទ្រព្យសម្បត្តិដែលបង្កករបស់ខ្លួន

មូស្គូ៖​ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ីនឹងឆ្លើយតបប្រសិនបើសហភាពអឺរ៉ុបរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី​ ដែលត្រូវបានបង្កក។

លោកស្រី Zakharova បានឧ្យដឹងថា ការឆ្លើយតបរបស់ទីក្រុងមូស្គូនឹងក្លាយជា “ការភ្ញាក់ផ្អើល” សម្រាប់សហភាពអឺរ៉ុប ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

លោកស្រីបានលេីកឡេីងថា អាកប្បកិរិយារបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen គឺ “មិនសមរម្យ”។

លោកស្រី Von der Leyen បានស្នើផែនការកែសម្រួលមួយកាលពីថ្ងៃពុធ ដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី​ ដែលត្រូវបានបង្កកដើម្បីគាំទ្រអ៊ុយក្រែន ដោយកាត់បន្ថយចំនួនទឹកប្រាក់ហិរញ្ញប្បទានពីមុនមានចំនួនរហូតដល់ ១៨៦ពាន់លានដុល្លារអាមេរិក មកត្រឹមប្រហែល​ ១០៥ពាន់លានដុល្លារ។

ប្រទេសបែលហ្ស៊ិក​ បានបដិសេធផែនការរបស់សហភាពអឺរ៉ុប ដោយថា សំណើនេះបរាជ័យក្នុងការដោះស្រាយហានិភ័យហិរញ្ញវត្ថុ និងផ្លូវច្បាប់ដែលខ្លួនកំពុងប្រឈមមុខ។ ទ្រព្យសម្បត្តិរបស់រុស្ស៊ីភាគច្រើន​ ដែលត្រូវបានបង្កកត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top