អ៊ីស្រាអែលប្រគល់ប្រព័ន្ធមីស៊ីល Arrow 3 ទៅឱ្យយោធាអាល្លឺម៉ង់ ក្រោមលេសនៃការគំរាមកំហែងរបស់រុស្ស៊ី
បរទេស៖ អ៊ីស្រាអែលបានប្រគល់ប្រព័ន្ធប្រតិបត្តិការមីស៊ីល Arrow 3 ជាលើកដំបូង ដល់យោធាអាល្លឺម៉ង់ក្នុងពិធីផ្លូវការមួយនៅឯមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងប៊ែរឡាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រគល់នេះកើតឡើងនៅពេលដែលប្រទេសអាល្លឺម៉ង់ដើរតួនាទីចម្បងក្នុងការជំរុញផ្នែកយោធារបស់ EU ក្រោមលេសនៃ “ការគំរាមកំហែងរបស់រុស្ស៊ី” ដែលទីក្រុងម៉ូស្គូបានច្រានចោលដោយនិយាយថា ខ្លួនមិនមានគម្រោងវាយប្រហារ EU ឬ NATO នោះទេ។
អ៊ីស្រាអែល និងអាឡឺម៉ង់បានចុះហត្ថលេខាលើកិច្ចសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលកាលពីជាងពីរឆ្នាំមុន នៅក្នុងអ្វីដែលអ៊ីស្រាអែលបានពិពណ៌នាថា ជាកិច្ចព្រមព្រៀងនាំចេញផ្នែកការពារដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានតម្លៃជាង ៣,៦ ពាន់លានអឺរ៉ូ (៤,២ ពាន់លានដុល្លារ) ។
យោងតាមអ៊ីស្រាអែល កិច្ចព្រមព្រៀងនេះជាលើកទីមួយដែលប្រទេសមួយទៀតនឹងមានសិទ្ធិចូលដំណើរការដោយឯករាជ្យចំពោះទ្រព្យសម្បត្តិយោធាលំដាប់ខ្ពស់៕
ប្រែសម្រួៈ ណៃ តុលា
