ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ ព្រមានវាយប្រហារលើភាគខាងត្បូងខាងត្បូង និងជំរុញឱ្យមានការជម្លៀសជនស៊ីវិលចេញ

បេរូត៖​ កងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងទម្លាក់គ្រាប់បែកលើអគារនានានៅក្នុងទីក្រុង Jbaa និង Mahrouna ភាគខាងត្បូងប្រទេសលីបង់ឆាប់ៗនេះ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញ។

កងកម្លាំងអ៊ីស្រាអែលបានឧ្យដឹងថា ពួកគេ “នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធានៃក្រុមហេសបូឡា​ នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងហាមឃាត់របស់ក្រុមនេះក្នុងការកសាងសកម្មភាពឡើងវិញនៅក្នុងតំបន់នេះ” នេះបើតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Avichay Adraee។

លោកបានជំរុញឱ្យប្រជាជននៃអគារដែលមានសញ្ញាពណ៌ក្រហមនៅលើផែនទីភ្ជាប់ ក៏ដូចជារចនាសម្ព័ន្ធជិតខាង ជម្លៀសចេញជាបន្ទាន់ និងផ្លាស់ទីយ៉ាងហោចណាស់ ៣០០ម៉ែត្រ។

ទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក៏ដោយ អ៊ីស្រាអែល​ បានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ រួមទាំងការវាយប្រហារជាច្រើននៅក្នុងទីក្រុងបេរូត ដោយលើកឡើងពីការគំរាមកំហែងពីក្រុមហេសបូឡា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top