ធ្លាក់យន្តហោះ F-16C របស់សហរដ្ឋអាមេរិក ពេលហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងតំបន់ដែលប្រើសម្រាប់ការធ្វើតេស្តអាវុធ
បរទេស៖ កងកម្លាំងអាកាសបានរាយការណ៍ថា យន្តហោះ F-16C របស់សហរដ្ឋអាមេរិកបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃពុធ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយោធា Stars and Stripes បាននិយាយកាលពីថ្ងៃពុធថា យន្តហោះបានធ្លាក់នៅតំបន់វាលខ្សាច់ដែលគ្មានមនុស្សរស់នៅប្រហែល ១៣០ ម៉ាយភាគឦសាននៃទីក្រុង Los Angeles ក្នុងតំបន់ដែលប្រើសម្រាប់ការធ្វើតេស្តអាវុធផ្ទាល់។
វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការផ្ទុះឡើងពីកន្លែងធ្លាក់យន្តហោះ ដោយអ្នកបើកបរបានលោតឆ័ត្រយោងចុះពីចម្ងាយ។
យោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិក យន្តហោះនោះជារបស់កងទ័ពអាកាសកំពូលរបស់ខ្លួន។ ពួកគេបានបន្ថែមថា អ្នកបើកយន្តហោះស្ថិតក្នុងស្ថានភាពស្ថិតស្ថេរ និងទទួលបានការថែទាំតាមក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា
