ទិវាររត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរខេត្ត ខួបលើកទី៣០ ដែលដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប
ខេត្តសៀមរាប: ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលរៀបចំនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍។
ការប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំ2025នេះ គឺទទួលបានអត្តពលិក ជាភ្ញៀវជាតិ និងអន្តរជាតិ១៦ ០០០នាក់ មកពី៨៦ ប្រទេសជុំវិញពិភពលោក បានចូលរួមចុះឈ្មោះរួចរាល់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួនជាង៣០០០នាក់ ដែលព្រឹត្តិការណ៍នេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ត ៣គីឡូម៉ែត្រ ។
គួររំលឹកផងដែលថា បើយោងតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នេះជាឆ្នាំដំបូងហើយដែលមានអ្នកចុះឈ្មោះចូលរួមលើកការរំពឹងទុក ខណៈកាលពីឆ្នាំ ២០២៤ មានអ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់ម៉ារ៉ាតុងអង្គរនេះមានត្រឹមតែជាង ១៤ ០០០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ គឺជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំជាងគេនៅកម្ពុជា ក្នុងចំណោមព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗ ខណៈ ឆ្នាំនេះជាខួបលើកទី៣០ នៃព្រឹត្តិការណ៍រត់ប្រណាំងនេះផង ដូច្នេះការរៀបចំ និងកម្មវិធីកម្សាន្តនឹងរៀបចំឡើងកាន់តែពិសេសសម្រាប់អ្នកចូលរួមផងដែរ។
ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល





