អត្ថបទ

ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះ ស្ថាប័ន៤ដំបូង ទទួលបានជំនួយ ពីមូលនិធិទឹកប្រាក់​ ១លានដុល្លារ ដើម្បីប្រឆាំង វីរុសកូវីដ១៩

ភ្នំពេញ, ៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ បានប្រកាសថាខ្លួន បានចាប់ផ្តើមផ្តល់ជំនួយ ពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័ត ដោយគណៈកម្មាធិការ និងដៃគូវាយតម្លៃ ផ្ដោតលើសកម្មភាពរួមមាន៖

  1. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល ២ខែសម្រាប់ការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្ត ម៉ូលេគុល ដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា
  2. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារ ដែលផ្ដោតសំខាន់លើបុគ្គល និងសហគមន៏ ដែលមិនមានឱកាស និងលទ្ធភាព នៅតាមខេត្តចំនួន ៧ ដែលដឹកនាំដោយ អង្គការមិត្តសំលាញ់អន្តរជាតិ
  3. វេទិកាព័ត៌មាន និងការចូលរួមទាក់ទង និងវីរុសកូវីដ១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និង ការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុន សារព័ត៌មាន Southeastern Globe Communications
  4. ការអភិវឌ្ឍមាតិកា តាមអនឡាញ សម្រាប់កម្មវិធីរសិក្សា តាមអ៊ីនធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់ សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយ វិទ្យាស្ថានបើកទូលាយ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូង ដែលត្រូវបានជ្រើសរើស សម្រាប់ការផ្ដល់ជំនួយមូលនិធិនេះ ​គឺផ្តោតសំខាន់លើវិស័យ ដែលយើងគាំទ្រដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍ សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ ដែលយើងបានសន្យា ផ្តល់ជំនួយមូលនិធិនេះ មានការប្តេជ្ញាចិត្តស្របនិង ក្រុមហ៊ុន Smart ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុត ពីការឆ្លងរាលដាលវីរុសនេះ ជាមួយគ្នា ហើយសង្ឃឹមថា នឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញ នាពេលឆាប់ៗនេះ។»

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យ សុំពីស្ថាប័ននានា កាលពីខែមុន មានគោលបំណង ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់សកម្មភាពទាំងឡាយណា ដែលមានសមត្ថភាពចូលរួម ដោះស្រាយតម្រូវការបន្ទាន់បំផុត របស់ប្រទេសកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្តិ។ មូលនិធិរបស់ក្រុមហ៊ុន Smart គឺជាទឹកប្រាក់ លើសពីការប្តេជ្ញា ក្នុងការបរិច្ចាគប្រាក់ ចំណូលប្រចាំឆ្នាំ ទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូលឌុលរបស់ខ្លួន។

ពាក្យស្នើរសុំនៅបន្ត បើកសម្រាប់មូលនិធិជំនួយ ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់ អាចដាក់ស្នើតាមអ៊ីនធឺណិត ដោយផ្អែកលើ លក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់ តាមរយៈ៖ https://bit.ly/3aQsrJV

ការដាក់ស្នើនឹងត្រូវបាន ពិនិត្យឡើងវិញ​ យ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការផ្ទៃក្នុង មុនពេលបញ្ជូនទៅគណៈកម្មាធិការ វាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជា ចំនួន ២ រូប។ រាល់គម្រោង ដែលត្រូវបានអនុម័ត គឺស្ថិតក្រោមការគ្រប់គ្រង អភិបាលកិច្ចយ៉ាងហ្មត់ចត់ ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយ នៃតម្រូវការរបាយការណ៍ចាំ បាច់។

លោក ថូម៉ាស បានបន្តទៀតថា «យើងបន្តស្វែងរក ការដាក់ពាក្យសុំបន្ថែមទៀត ពីក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាល នៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញ ពីផលប៉ះពាល់ នៃវីរុសកូវីដ១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះ គឺជាការចាប់ផ្តើម នៃគំនិតផ្តួចផ្តើមដ៏គួរឲ្យ ចាប់អារម្មណ៍ជាច្រើនទៀត ដែលនឹងត្រូវទទួលបាន ជំនួយពីមូលនិធិ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកំឡុងពេលវិបត្តិនេះ ដែលមិនធ្លាប់មានពីមុនមក»។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនិងមូលនិធិ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ របស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុក “Smart for Cambodia” www.facebook.com/smartforcambodia ឫ ចូលទៅកាន់ www.smart.com.kh.
អំពីក្រុមហ៊ុន Smart៕

To Top