ជីបម៉ុងឧបត្ថម្ភថវិកា៣លានដុល្លារអង្ករ៣០០តោនទឹកពិសាកម្ពុជា៣ម៉ឺនកេសដល់ជនភៀសសឹកនិងវីរកងទ័ពជួរមុខកម្ពុជាតាមរយៈសម្តេចតេជោហ៊ុនសែន
(ភ្នំពេញ)៖ ក្រោយស្ថានភាពតានតឹងភ្លាមៗនៅតាមបន្ទាត់ព្រំដែន ជីប ម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ អង្ករ ៣០០ តោន និងទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រ ចំនួន ៣ ម៉ឺនកេស ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា។
ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំថវិកា ស្បៀងអាហារ និងទឹកពិសាកម្ពុជា ភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បង្ហាញពីស្មារតីតែមួយការពារបូរណភាពទឹកដី ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក និងរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន។
ក្រុមហ៊ុន ជីប ម៉ុង ដែលមានពហុពាណិជ្ជកម្មជាង ១៤ បានឧបត្ថម្ភទឹកប្រាក់ជាហូរហែ ដែលមកដល់បច្ចុប្បន្នសរុបជិត ៦ លានដុល្លារ រួមបញ្ចូលសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈរាប់ម៉ឺនកេស ជូនដល់បងប្អូនភៀសសឹក និងកងទ័ពជួរមុខ ក្នុងកាលៈទេសៈលំបាក ដើម្បីជាតិ និងប្រជាជនខ្មែរ។
ខ្មែរស្រលាញ់ខ្មែរ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
