ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យមានការប្រឆាំង​ ចំពោះការលើកឡើង របស់មន្ត្រីជប៉ុន​ អំពីការមានអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖​ ប្រទេសចិន​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន​ បានអះអាងដោយឥតលាក់លៀមថា ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian ដោយជំរុញឱ្យសហគមន៍អន្តរជាតិ មានការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងនឹងការលើកឡើងបែបនេះយ៉ាងម៉ឺងម៉ាត់ ។

សេចក្តីថ្លែងការណ៍ទាំងនេះ​ គឺជាបញ្ហាប្រឈមដ៏ច្បាស់លាស់​ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ និងជាការងាកចេញពីការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះ “ការអភិវឌ្ឍដោយសន្តិវិធី” ដោយបន្ថែមថា វាមិនគួរឱ្យជឿជាក់ទាល់តែសោះក្នុងការនិយាយថាគំនិតនេះគឺជា “ទស្សនៈផ្ទាល់ខ្លួន”។

អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន​ បានបដិសេធមិនធ្វើការបំភ្លឺលើការលើកឡើង របស់មន្ត្រីដែលជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីលោកស្រី​ Sanae Takaichi។ ក្រោយមក រដ្ឋមន្ត្រីការពារជាតិ ជប៉ុន បានឧ្យដឹងថា ពួកគេបានទុកលទ្ធភាពឱ្យជប៉ុន​ ពិនិត្យឡើងវិញនូវគោលការណ៍ មិនមែននុយក្លេអ៊ែររបស់ខ្លួន នាពេលអនាគត ។

លោកបានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងកម្លាំងស្តាំនិយមជប៉ុនបានជំរុញការកសាងយោធារបស់ជប៉ុន ហើយមហិច្ឆតាយោធាឡើងវិញ របស់ពួកគេគឺជាក់ស្តែងណាស់។ អតីតមេដឹកនាំនយោបាយជប៉ុន បានអះអាងថា ជប៉ុនមានសមត្ថភាព ផលិតអាវុធនុយក្លេអ៊ែរ។

ជប៉ុនបានផលិត និងមានស្តុកផ្លាតូញ៉ូមយូរ មកហើយ លើសពីអ្វីដែលត្រូវការ​ សម្រាប់កម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិល។ ជប៉ុនគឺជារដ្ឋមិនមែនអាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពផលិតផ្លាតូញ៉ូមកម្រិតអាវុធ។

លោកបានបន្ដថា សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតរបស់មន្ត្រីជាន់ខ្ពស់​ គឺជាឧទាហរណ៍នៃរបៀបដែលកងកម្លាំងស្តាំនិយមជប៉ុនកំពុងព្យាយាម “ធ្វើយោធាឡើងវិញ” និង “បំពាក់អាវុធឡើងវិញ” ដល់ប្រទេសជប៉ុន៕

To Top